Wednesday, March 11, 2009

តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​អាច​ជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ដូចម្តេច?​


ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៨ មីនា ២០០៩៖ ការ​លក់​ឡាយឡុង​អំពូល​ភ្លើង ដើម្បីយក​ទៅ​ជួយ​អប់​រំ​កុមារ​ចិញ្ចឹម និង​ម្តាយ​របស់​ពួកគេ​ដែល​កំពុង​ស្ថិ​តនៅ​ក្នុង​ពន្ធនាគារ
© វណ្ឌី រតនា​


អង្គការ ​ក្រៅ​រដ្ឋាភិបាល​​នានា​ ដែល​មាន​ដំណើរ​នៅ​ប្រទេស​កម្ពុជា​ និង​ពឹង​ផ្អែក​ទៅ​លើ​មូល​និធិ​​ស្ថាប័ន កំពុង​ជួប​បញ្ហា​ហិរញ្ញប្បទានដ៏ស្មុគស្មាញ​​។​ ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ពន្យល់​ថា៖ «​អត្ថប្រយោជន៍​ពិត​ជា​មាន​​ប្រាកដ​មែនក្នុងការ​​ពឹង​​ផ្អែក​​​លើ​ ហិរញ្ញប្បទាន​ស្ថាប័ន​​ ជា​ពិសេស​​ប្រសិន​បើ​​​​សកម្ម​ភាព​​​របស់​​​​លោក​អ្នក​​​មិន​​​ធ្វើ​អោយ​​ អ្នកដទៃ​មានការ​រំជួល​ចិត្ត។​ ប៉ុន្តែ គុណ​វិបត្តិ​វិញ​ គឺ​នីតិវិធីសាំញ៉ាំ​​ ដែល​​​​យើង​ត្រូវ​​​គោរព​តាមដូច​ជា​ ​គណនេយ្យ​ភាព​ ភាព​ចាំ​បាច់​​នៃការ​បង្ហាញ​សកម្ម​ភាពលេចធ្លោ​​របស់​អង្គការ​ដល់​​​​​ដៃគូ​ ស្ថាប័ន​។ ម្យ៉ាង​ទៀត យើង​ត្រូវ​សម្រប​ទៅតាមរបៀប​របបនិយាយស្តី​​របស់​ពួកគេ​​​ និង​ដើរ​តាម​ការ​កំណត់​ទិសរបស់ពួកគេ​ ដូចជា​ការ​ការពារ​នីតិរដ្ឋ និង​​​ប្រជាធិប​តេយ្យ យ៉េន​ឌ័រ…។ ជួន​កាល ខ្ញុំ​និយាយ​ប្រាប់ខ្លួន​ឯង​ថា ​ប្រសិនជា​ខ្ញុំ​ពិត​ជា​ធ្វើ​​តាម​​​គ្រប់​យ៉ាង​​មែននោះ​ ខ្ញុំ​ប្រហែល​​ជា​គ្មាន​ពេល​វេលា​ដាក់ដំណើរ​ការ​បេសកកម្ម​​ដែល​ខ្ញុំ​បាន​រក ​​ថវិកា​​​​​​នោះទេ»​។ ​ គំនិត​ផ្តួច​ផ្តើមជាច្រើន​បាន​ផុស​ចេញ​ឡើង​ ទន្ទឹម​គ្នា​ជាមួយ​នឹង​វិធី​សាស្រ្ត​ដោះស្រាយ​បញ្ហា ដើម្បី​ស្វែង​រក​មូលនិធិ ជួយ​ស្រោច​ស្រង់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា។ ខាង​​​ក្រោម​នេះ​ជា​វិធីសាស្រ្ត​ផ្សេងៗ​​របស់​អង្គការ​មួយ​ចំនួន​។
វេជ្ជបណ្ឌិត​លេង​វីយ៉ូឡុង​សែល
ចាប់​តាំង​ពី​ឆ្នាំ​២០០០ លោក​ Beat Richner គ្រូ​ពេទ្យ​ឯកទេស​​ជំងឺ​កុមារ និងជា​អ្នក​លេង​វីយ៉ូឡុង​សែល​ បាន​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​ នៅ​ខេត្ត​សៀម​រាប ចំនួន១ ទៅ២ លើក​ ក្នុងមួយ​សប្តាហ៍​​។ គោល​បំណង គឺ​ប្រមូល​ថវិកា​យក​ទៅ​អោយ​​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដើម្បី​ជួយ​ព្យាបាល​​​ជំងឺ​កុមារនៅ​ប្រទេស​​កម្ពុជា។​ នៅឆ្នាំ​២០០៨ ការ​ប្រគំ​តន្រ្តី​របស់​លោកប្រមូល​បាន​​​ថវិកា​ដោយ​ផ្ទាល់​​​ចំនួន​២០​ម៉ឺន​ ដុល្លារ។​ ការ​ប្រគំ​តន្រ្តី​​ទាំងនេះ​ក៏​ទទួល​ជំនួយ​ជា​ប្រយោល​ ពី​សំណាក់​​ភ្ញៀ​វ​ទេសចរ​ បន្ទាប់​ពី​ពួកគេ​បាន​មក​ទស្សនា​នៅប្រទេស​កម្ពុជា។ លោក​ Beat Richner បាន​ពន្យល់​ថា​ «នៅទីបំផុត យើងមាន​ថវិកា​​​ចំនួន​ពី​៥ ទៅ​៧លាន​ដុល្លារ ក្នុង​មួយ​​ឆ្នាំ»។​ សិល្ប​ករ Beatocello រូប​នេះ​ (ឈ្មោះរបស់លោក​នៅពេល​សំដែង​​) បាន​រៀប​ចំ​កញ្ចប់​​​​​ថវិកា​ប្រចាំ​ឆ្នាំ​ចំនួន​៣៤​លានដុល្លារ​យ៉ាង​ប្រុង​ ប្រយ័ត្ន​សម្រាប់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​នេះ​​ ហើយ​រហូត​មក​ទល់​ពេលនេះ ​រដ្ឋាភិបាល​ប្រទេស​ស្វីស​ និង​រដ្ឋាភិបាល​កម្ពុជា​បាន​នាំយក​ថវិកា​ក្នុង​​​​ម្នាក់​ចំនួន​ ​២លា​ន​ដុល្លារ។ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មិន​បានទទួល​មូលនិធិ​ស្ថាប័ន​នោះទេ ប៉ុន្តែទទួលបាន​អំណោយឯក​ជន​ ដែលមាន​ទឹកប្រាក់​ក្រោម​​៥០០ដុល្លារ។ ឆ្នាំ​នេះ លោក Beat Richner បានត្រៀម​លក្ខណៈទប់​ទល់​នឹង​ផល​ប៉ះពាល់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក តាមរយៈ​យុទ្ធនាការ​គាំទ្រ​មួយ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅចំណោម​​ម្ចាស់ជំនួយ​៩​ម៉ឺន​​នាក់ នៅ​ប្រទេស​ស្វីស។ លោកបាន​សុំ​ជំនួយ​ឧបត្ថម្ភ​ចំនួន​២០ហ្រ្វង់​ស្វីស (ជាង១៧​ដុល្លារ) ដើម្បីធានា​ដំណើរការ​របស់មន្ទីរ​ពេទ្យ។ ក្រៅ​ពីនេះ លោក​ក៏​បាន​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​​ជា​​បន្ត​បន្ទាប់ នៅ​ប្រទេស​កំណើត​របស់លោក​ផង​ដែរ​។​

លក់ឥដ្ឋ ដើម្បី​ទិញជញ្ជាំង
ក្រៅអំពី ​បញ្ហា​ដំណើរការ​ អង្គការ​ក្រៅ​រដ្ឋាភិបាលមួយចំនួន​ត្រូវ​ប្រឈម​មុខ​នឹង​ភាព​ភ្ញាក់​ផ្អើល​​​ ដ៏​​អាក្រក់​​។ ​ជាក់​ស្តែង​នៅខែឧសភា ឆ្នាំ​២០០៦ ​​ម្ចាស់​កម្ម​សិទ្ធិដី​ ដែល​​​​​អង្គការ​មិត្ត​សំឡាញ់​​​ជួល ​មាន​​​​គោល​បំណង​ប្រកាស​លក់​ដី​របស់ខ្លួន​​។ នេះ​គឺជា​គ្រោះ​អាក្រក់​មួយ​។ អង្គការ​ក្រៅរដ្ឋាភិបាល​​មួយ​នេះ​បានទទួល​កុមាររស់​នៅ​​តាម​ចិញ្ចើម​ថ្នល់​​ ជិត​២ ២០០នាក់ ក្នុងមួយ​ថ្ងៃ និង​ព្យាយាម​​ធ្វើ​សមាហរណកម្ម​​​ពួកគេ​​ចូល​ទៅ​ក្នុង​​សាលារៀន​ គ្រួសារ​របស់​ពួកគេ និង​ការងារ​​​...​ អង្គការ​មិនមាន​បំណង​ចាក​ចេញពី​តំបន់​ ដែល​ស្ថិត​នៅ​សង្កាត់​ទេសចរណ៍​មួយ​​នេះ​​​ទេ​ ព្រោះ​ថា​កុមារ​ក្រីក្រ​ជាច្រើនរស់នៅ​ និង​ធ្វើការ​​នៅទីនោះ ហើយ​មាន​ភោជនីយ​ដ្ឋាន​មួយ​ ដែល​តែ​ង​តែ​មាន​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជាង​៧០%ចេញ​ចូល​មិនដាច់​​។​ ដូចនេះ ​អង្គការ​សម្រេច​ចិត្ត​ទិញ​ដី​ថ្មី។ ប៉ុន្តែ អង្គការ​ខ្វះខាត​ថវិកា​ចំនួន​៣លាន​ដុល្លារ​។ ធនាគារ​ ANZ បាន​អោយ​ខ្ចី​​ឥណទាន តែ​អត្រាការប្រាក់​ខ្ពស់ បច្ចុប្បន្នគឺ​ ១០%។ អ្នក​ស្រី​ ​ ខេរីម ម៉ានីកា​ ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​ មានគំនិត​រៀប​ចំ​យុទ្ធនាការ​លក់​ឥដ្ឋ ដែល​គូរ​ដោយ​​កុមារនៃ​​អង្គការ​មិត្ត​សំឡាញ់​។ ម្ចាស់​ជំនួយ​អាច​បង់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺណែត ចំនួន​​៥០ដុល្លារ ក្នុងការ​ទិញ​​ឥដ្ឋ​មួយដុំ ហើយគេនឹង​ឃើញ​ឈ្មោះ​របស់ខ្លួន នៅលើ​ឥដ្ឋ​​នោះ ដែល​នឹងយក​ទៅដាក់​​តំរៀ​ប​ត្រួត​គរ​លើ​ឥដ្ឋ​​របស់​អ្នក​ឧបត្ថម្ភ​​ផ្សេងទៀត ដើម្បី​បង្កើត​ជា​ជញ្ជាំង​​​ចម្រុះ​ពណ៌​ដ៏​អស្ចារ្យ​មួយ។ បើ​តាម​​ ផេននី ទីណាន អ្នក​ទទួល​ខុស​ត្រូវ​ស្វែង​រក​មូល​និធិសម្រាប់​ទិញដី​​ យុទ្ធនាការ​នេះ​បាន​នាំយក​ថវិកា​ចំនួន​​២៥ ០០០ដុល្លារ សម្រាប់​​ឆ្នាំ​២០០៨។

បណ្តាញ​ផ្តួចផ្តើម​គំនិត​តូចៗ​ចំនួន​១០០១
វិបត្តិ​ហិរញ្ញវត្ថុ​បាន​ប៉ះពាល់ដល់​អង្គការ​ដើម្បីភាព​ញញឹម​ នៃកុមារ ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយត្រូវ​បាន​​បង្កើត​ឡើង​ដោយលោក​ គ្រីស្យង់ (Christian) និង​ម៉ារី​ហ្រ្វង់ ឌេ ប៉ាល្យែ (Marie-France des Pallières) នា​ឆ្នាំ​១៩៩៣ នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារ​ក្រីក្រ ។ លោក​ពិន សារ៉ាពេជ្រ​ នាយក​កម្មវិធី​​នៅ​អង្គការ​នេះ​ កត់សម្គាល់ថា៖ «ជា​ធម្មតា យើង​មាន​ឪពុកម្តាយធម៌ចំនួន២០០​នាក់​ ដែលត្រូវ​បន្ត​​ធ្វើជា​ឪពុកម្តាយ​​ជា​រៀង​រាល់​​ឆ្នាំ។ ប៉ុន្តែ​នៅឆ្នាំ​២០០៨ យើ​ង​បាន​បាត់បង់ឪពុកម្តាយធម៌​៥០០​នាក់​​»។ ប្តីប្រពន្ធ​ ឌេ ប៉ាល្យែ​ ​​ដែល​ដើរ​គ្រប់​ច្រក​ល្ហក​​នៅ​ប្រទេស​បារាំង​ ដើម្បីប្រមែ​​ប្រមូល​អំណោយ​ពីប្រជាពល​រដ្ឋ​​ ​នឹង​​ត្រូវ​ខិត​ខំ​ប្រឹង​​ប្រែង​ទ្វេដង​។​ តាម​រយៈ​​​វិធីសាស្រ្ត​​ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​​ឆ្នាំ​មកនេះ ​ ​ពួកគេ​បាន​ទទួល​ការ​​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដោយ​បណ្តាញ​​ដ៏រឹង​មាំ​មួយដែល​ជា ​ប្រភព​នៃ​គំនិត​ផ្តួច​ផ្តើម​នានា ​ហើយ​និងថវិកា​ឥត​ព្រាង​ទុក​​។​ ឧទាហរណ៍ អាឡិច យុវជន​អង់គ្លេស អាយុ​១១​ឆ្នាំ បាន​ធ្វើ​​កិច្ច​សន្យា​ជាមួយ​​​ឪពុកម្តាយ​របស់ខ្លួន ថា​គេ​នឹង​ទទួល​បានប្រាក់​១ផោន (១,៤ដុល្លារ) រៀង​​រាល់​លើក​ដែល​គេ​អាន​សៀវភៅ​​​មួយក្បាល​ចប់ ហើយ​សង្ខេបខ្លឹមសារ​សៀវភៅ​នោះ​បាន​។ តាមរយៈ​ការអាន​របស់​អាឡិច និង​សិស្សសាលា​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​គម្រោង​នេះ អាឡិច​បានប្រមូលប្រាក់​បាន ​១១ ០០០ ផោន​សម្រាប់​អង្គការ​​ដើម្បី​ភាព​​ញញឹមនៃ​កុមារ។​

ក្រៅ​ពីនោះ​នៅមាន​ អ្នក​​ឡើង​ភ្នំដើម្បីប្រមូល​ថវិកា​ជូនសមាគម ការ​ប្រគល់​ថវិកា​ដែល​បាន​ទទួល​ជាកាដូនៅក្នុង​ពិធី​រៀបអាពាហ៍​ពិពាហ៍​​ជា​ ដើម​... ហើយ​និង​គំនិត​ផ្តួច​ផ្តើម​ជា​ច្រើន​ទៀត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ខណៈ​ពេល​ដែល​មហា​សេដ្ឋី​​ខ្មែរ​ម្នាក់​បាន​ប្រគល់​អំណោយជា​ទឹក​ប្រាក់​ ​៥០០ដុល្លារ សម្រាប់​អង្គការ​​ PSE ដោយ​​មាន​​លក្ខខណ្ឌ​ថា​ត្រូវ​ថត​ផ្សាយតាម​ទូរទស្សន៍​នោះ ក៏​នៅ​មាន​មនុស្ស​សាមញ្ញ​ជាច្រើន​បាន​ផ្តល់អំណោយ​សម​ល្មម​ ប៉ុន្តែ​ក៏​មាន​​ប្រសិទ្ធភាព​ផង​ដែរ​។​ តួយ៉ាង បុគ្គលិក​​នៃ​អង្គការPSE បាន​​ផ្តល់​វិភាគទាន​ប្រចាំ​​ខែរយៈពេល​មួយឆ្នាំ សម្រាប់​អង្គការ​នេះ។​ ជា​លទ្ធផល អង្គការ​​​​ប្រមូល​បាន​​​ថវិកា​ប្រចាំ​ខែចំនួន​ ​១២០០ដុល្លារ។ អតីត​សិស្ស​អង្គការ​នេះ ក៏បានរៀប​ចំ​​រាត្រីកំសាន្ត​ ដើម្បី​ជួយ​​អង្គការ​ PSE។ នៅ​ថ្ងៃ​ទី​​១០ ខែមេសា​ខាង​មុខ​នេះ មជ្ឈមណ្ឌល​នៅ​សង្កាត់​ស្ទឹង​​មាន​ជ័យ​​នេះ​នឹង​ផ្លាស់​ប្តូរ​ទៅជា​ក្លឹប​ កំសាន្ត​​ដ៏​ធំអស្ចារ្យ​មួយ​។ ថវិកា​ដែល​ប្រមូល​បាន​​នឹង​យក​ទៅ​ផ្គត់​​ផ្គង់​លើ​ការ​រើ​លំនៅដ្ឋាន​ របស់គ្រួសារ ដែល​​ប៉ះ​ពាល់​​ពី​ការ​​ផ្លាស់​ទីលាន​ចាក់សំរាម​ថ្មី​​នៅ​ក្នុង​រាជ​ធានី។

និន្នាការ​លក់ឡាយ​ឡុង
ក្រៅ ​​អំពី​គំនិត​ផ្តួចផ្តើម​រៀប​ចំ​​ពិធី​​​ជប់លៀង​កំសាន្ត រឺការ​ប្រគំតន្រ្តីសប្បុរស​ធម៌​នៅ​ប្រទេស​កម្ពុជា ក៏​នៅមាន​គំនិត​ផ្តួច​ផ្តើម​​​ដាក់លក់​ឡាយឡុង​គ្រឿង​បរិក្ខារ​ផង​ដែរ​។ សិល្បករ​ជាតិ​និង​អន្តរ​ជាតិ បាន​ផ្តល់​វិភាគ​ទាន និង​ប្រគល់​ថវិកា​ដែល​បាន​មក​ពីស្នាដៃ​របស់ពួក​គេ សម្រាប់​​​ជួយ​​អង្គការ​មួយ។ Café living Room បាន​រៀប​ចំ​ការ​ដាក់​លក់​ឡាយ​ឡុងនូវ​អំពូល​ភ្លើងសិល្បៈ​​ យក​ប្រាក់​អោយ​ទៅ​​អង្គការ​លីកាដូ ​ដើម្បី​ផ្តល់​អោយ​កុមារ​ដែល​រស់នៅ​ជាមួយ​​ម្តាយនៅ​ក្នុង​ពន្ធនាគារ នូវ​កន្លែង​មានសុវត្ថិភាព​មួយ​ដែល​ពួកគេ​អាច​ទទួល​បាន​ការ​អប់រំ។​

ដោយឡែក អង្គការ​ស៊ីប៉ា ដែល​ពឹង​ផ្អែក​លើការ​បង្កើត​បណ្ណាល័យ​នៅ​ទូទាំង​ប្រទេស​ និង​អភិវឌ្ឍ​​សកម្មភាព​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ​ បានទទួល​ថវិកា​ជិត​៤៦ ០០០ដុល្លារ កាល​ពី​ខែ​​កុម្ភៈ ដើម្បី​បើក​បណ្ណាល័យ​ដ៏ធំ​មួយ​ និង​រៀប​ចំ​សៀវភៅ​ឯកសារ​មួយ ស្តីពី​បរិស្ថាន។ ទឹក​​​ប្រាក់​​ឧបត្ថម្ភនេះ​គឺជាលទ្ធផល​នៃការ​លក់​ឡាយឡុង​ នៅលើ​បណ្តាញអ៊ីន​ធឺណែត។ ជា​កា​រ​​ពិ​តណាស់ អស់​រយៈពេល​៤​ឆ្នាំមកហើយ អ្នក​ផលិត​នាឡិកាដៃ​ប្រណីតរបស់ប្រទេស​ស្វីស​ IWC ​បាន​រៀប​ចំ​នាឡិកា​ជា​ច្រើន ដោយ​សហការ​ជាមួយ ​Fondation Saint-Exupéry ដើម្បី​ឧទ្ទិស​កុសល​ជូនដល់​​អ្នកនិពន្ធគំរូ​។ មាន​តែ​គំរូ​នាឡិកា​ដៃ​ធ្វើអំពី​ផ្លាទីន​ប៉ុណ្ណោះ ដែល​ត្រូវ​បានដាក់​លក់​ឡាយឡុង ហើយ​ថវិកាដែលបានមកពីការ​លក់​ត្រូវ​ប្រគល់​អោយ​ទៅគម្រោង​​មួយ ដើម្បី​ជួយ​​សង្គ្រោះកុមារ​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ Fondation ចំណែក​​គំរូ​នាឡិកា​ស៊េរី​មួយចំនួន​ត្រូវ​លក់​អោយ​ទៅ​អ្នកវក់​នឹង​សិល្បៈ​ ណាមួយ រឺ​អ្នកចូល​ចិត្ត​ធ្វើការ​​ប្រមូល​ផ្តុំវត្ថុ​។

0 comments:

Post a Comment